Shownotes
យ៉ូហានបាទីស្ទ គឺជាតួអង្គសំខាន់ម្នាក់ដែលត្រូវបានជ្រើសរើសដោយ ព្រះជាម្ចាស់ ដើម្បីរៀបចំប្រជារាស្ត្រអ៊ីស្រាអែល សម្រាប់ការយាងមកនៃ ព្រះអង្គសង្គ្រោះ ដែលបានសន្យា គឺ ព្រះយេស៊ូវ។
គាត់បានកើតមកពីឪពុកម្ដាយ ដែលមានវ័យចំណាស់ និងគោរពកោតខ្លាចព្រះយ៉ាងខ្លាំង តាមរយៈទីសម្គាល់់អស្ចារ្យ គឺលោកសេការីយ៉ា និងនាងអេលីសាបែត ដូចដែលទេវតា កាព្រីយ៉ែលបានទាយទុកជាមុន។ បេសកកម្មរបស់គាត់ដែលមកពីព្រះ គឺដើម្បីធ្វើជា ហោរាដ៏មានអំណាច រស់នៅក្នុងជីវិតដ៏សាមញ្ញ និងលំបាកក្នុងវាលខ្សាច់ ដូច ហោរា អេលីយ៉ា ដែរ។
កាលពីនៅពេញវ័យ យ៉ូហាន បានប្រកាសសារព្រះបន្ទូលដ៏ខ្លាំងក្លា អំពីការប្រែចិត្ត និងពិធីជ្រមុជទឹក សម្រាប់ការអត់ទោសបាប។ ទោះបីជាមនុស្សជាច្រើនឆ្ងល់ ថាតើគាត់ជា ព្រះអង្គសង្គ្រោះ ឬអត់ក៏ដោយ យ៉ូហានបានបញ្ជាក់យ៉ាងច្បាស់ថា តួនាទីរបស់គាត់គ្រាន់តែជាអ្នកនាំមុខប៉ុណ្ណោះ។ គាត់បានប្រកាសយ៉ាងល្បីល្បាញថា គាត់មិនសក្តិសមនឹងស្រាយខ្សែស្បែកជើងរបស់ព្រះអង្គដែលនឹងត្រូវយាងមកបន្ទាប់ពីគាត់នោះទេ ដែលទ្រង់នឹងមានអំណាចចេស្តាខ្លាំងជាងគាត់ឆ្ងាយណាស់ ហើយទ្រង់នោះនឹងធ្វើ ពិធីជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធ។
John the Baptist (Matthew 3:1–12; Mark 1:1–8; Luke 1:5–25, 57–80; 3:1-20)
John the Baptist was a pivotal figure chosen by God to prepare the Israelites for the coming of the promised Savior, Jesus. 
 He was miraculously born to elderly, devout parents, Zechariah and Elizabeth, as foretold by the angel Gabriel. His divine mission was to be a powerful prophet, living a simple and rugged life in the desert, much like the prophet Elijah. 
 As an adult, John preached a strong message of repentance and baptism for the forgiveness of sins. Although many people wondered if he was the Savior, John made it clear that his role was only to be a forerunner. He famously stated that he was not worthy to untie the sandals of the one coming after him, who was far more powerful and would baptize with the Holy Spirit.