Artwork for podcast God's Word for You - Khmer
សាំយូអែលបានថ្វាយខ្លួនដល់ព្រះជាម្ចាស់ (១សាំយូអែល ១-៣)
Episode 265th June 2025 • God's Word for You - Khmer • Lutheran Heritage Foundation
00:00:00 00:10:58

Share Episode

Shownotes

អំឡុងពេលដែលសាំសុនធ្វើជាពួកចៅហ្វាយ មានស្ត្រី ម្នាក់ឈ្មោះហាណារស់នៅលើស្រុកភ្នំអេប្រាអ៊ីម ហើយនាងជាប្រពន្ធម្នាក់ ក្នុងចំណោមប្រពន្ធទាំងពីររបស់បុរសម្នាក់ឈ្មោះអែលកាណា។ ដោយសារនាងគ្មានកូន បានធ្វើឱ្យនាងពេនីណាដែលជាប្រពន្ធទី២ តែងតែនិយាយលេងសើចដាក់នាង រហូតទាល់តែនាងតូចចិត្តរហូតដល់យំហើយមិនបរិភោគអ្វីសោះ។

ច្រើនឆ្នាំកន្លងផុតទៅ។ នៅឆ្នាំមួយ ពេលហាណា និងអែលកាណា នៅឯរោងឧបោសថ ដើម្បីគោរពពិធីបូជា ហាណាបានអធិស្ឋានទៅព្រះ និងបានសន្យាថា បើព្រះជួយនាងឱ្យបានកូនប្រុស១ នោះនាងនឹងថ្វាយកូននោះទៅដល់ទ្រង់គ្រប់១ជីវិតរបស់វា។ ព្រះបានឆ្លើយតបការអធិស្ឋានរបស់នាង។ ពេលកូនប្រុសគាត់កើតមក ហាណាដាក់ឈ្មោះថា សាំយូអែល។

នៅពេលសាំយូអែលមានអាយុធំល្មម អាចស្លៀកសម្លៀកបំពាក់ខ្លួនឯងបាន ហាណាបាននាំគាត់ទៅឱ្យអេលីដែលជាសង្ឃ ដើម្បីទុកបម្រើព្រះនៅរោងឧបោសថជាមួយគាត់តាមពាក្យសន្យារបស់នាង។

អេលីស្រឡាញ់សាំយូអែល ទុកដូចជាកូនប្រុសគាត់ដែរ។ អេលីបានបង្រៀនសាំយូអែលអំពីព្រះ​ និងរបៀបធ្វើជាអ្នកបម្រើនៅក្នុងរោងឧបោសថរបស់ទ្រង់។

នៅយប់មួយ ពេលសាំយូអែលដេកនៅជើងចង្កៀង នៅក្នុងទីបរិសុទ្ធ ជិតហិបរបស់ព្រះក្នុងរោងឧបោសថ ព្រះបានហៅឈ្មោះគាត់ចំនួនបីដង និងមានបន្ទូលប្រើគាត់ឱ្យទៅប្រាប់សង្ឃអេលីពីអំពើបាបកូនទាំងពីររបស់គាត់។

ចាប់ពីពេលនោះមក ព្រះតែងតែមានបន្ទូលជាមួយ សាំយូអែល។ មិនយូរប៉ុន្មានប្រជាជនបានដឹងថា ព្រះបានមានបន្ទូលជាមួយសាំយូអែល។ មានបណ្តាមនុស្សកាន់តែច្រើនឡើងៗ បាននាំគ្នាមករកសាំយូអែល ដើម្បីនឹងសុំ យោបល់។ សាំយូអែលបានក្លាយជាហោរាម្នាក់ ក្នុងខណៈពេលគាត់នៅជាកុមារនៅឡើយ ពីព្រោះព្រះមានបន្ទូល ជាមួយគាត់អំពីអ្វី ដែលនឹងត្រូវកើតឡើង។ សាំយូអែល បានបន្ដរីកចម្រើនក្នុងជំនឿ។ ព្រះគង់នៅជាមួយគាត់ ហើយ ធ្វើឱ្យអ្វីៗទាំងអស់ដែលគាត់និយាយ បានក្លាយជាការពិត។

Samuel Dedicated to God (1 Samuel 1 – 3)

During the time when Samson was a judge, a woman named Hannah lived in the hill country of Ephraim, and she was one of the wives of a man named Elkanah. Because she did not have a child, Peninnah, the second wife, always teased her until she was so upset that she cried and wouldn’t eat.

Years passed by. One year when Hannah and Elkanah were at the tabernacle for worship, Hannah prayed to God and made a promise to Him that if God helped her to have a child, she would give him back to serve God all his life.​God answered her prayer. When her son was born, Hannah named him Samuel.

When Samuel grew old enough to be able to put on his own clothes, Hannah brought him to Eli the priest​ so that Samuel could serve God at the tabernacle with him as she had promised to God.

Eli loved Samuel and treated him like he was his own son. Eli taught Samuel all about God and how to be a servant in God’s tabernacle.

One night as Samuel slept by the lampstand in the Holy Place near the Ark of the Covenant, God called his name 3 times and spoke to him to tell Eli about the sins of his two sons.

From that time on, God often spoke to Samuel. People soon learned that God spoke with Samuel. More and more people came to Samuel for advice. Samuel became a prophet while he was still a boy because God was speaking to him about things that would happen. Samuel continued to grow. God was with him and made everything he said come true.

Links

Chapters

Video

More from YouTube