Artwork for podcast God's Word for You - Khmer
ស្តេចទីមួយរបស់អ៊ីស្រាអែល៖ សូល (១សាំយូអែល ៤-១១; ១៣-១៤)
Episode 2712th June 2025 • God's Word for You - Khmer • Lutheran Heritage Foundation
00:00:00 00:12:36

Share Episode

Shownotes

សត្រូវចាស់របស់សាំសុន និងអ៊ីស្រាអែល គឺជាពួកភីលីស្ទីនកាន់តែខ្លាំងឡើងៗម្តងទៀត។ នៅក្នុងចម្បាំងមួយពួកគេបានប្រយុទ្ធឈ្នះលើអ៊ីស្រាអែល ហើយបានលួចយកហិបនៃសេចក្តីសញ្ញា ចេញពីរោងឧបោសថថែមទៀតផង។ កាលលោកអេលីបានឮដំណឹងនេះ គាត់ក៏បានដួលបាក់កស្លាប់ភ្លាមៗ។

ពួកភីលីស្ទីនបានគិតថា ដោយចាប់យកហិបនៃសេចក្តី សញ្ញានេះបាន នោះពួកគេបានឈ្នះអំណាចលើព្រះជាម្ចាស់ ហើយ។ ប៉ុន្តែ នៅពេលដែលពួកគេដាក់ហិបនៅក្នុងវិហារ របស់ព្រះដាកុនជាព្រះរបស់ពួកគេ ព្រះជាម្ចាស់បានធ្វើឱ្យរូបសំណាកដាកុនដួលបាក់បែក។ បន្ទាប់មក ទ្រង់បានដាក់ ទោសពួកភីលីស្ទីនឱ្យកើតដុំពកក្នុងខ្លួនពួកគេ។ ពួកភីលីស្ទីនបានកើតសេចក្តីភ័យខ្លាច ក៏សម្រេចចិត្តបញ្ជូនហិបនៃសេចក្តី សញ្ញាទៅឱ្យអ៊ីស្រាអែលវិញ ដោយប្រើរទេះគោ ដឹកហិបត្រឡប់ទៅអ៊ីស្រាអែល។

ប្រជាជនអ៊ីស្រាអែលកើតទុក្ខព្រួយយ៉ាងខ្លាំងអស់រយៈពេល២០ឆ្នាំ។ សាំយូអែលបានក្លាយជាពួកចៅហ្វាយរបស់ពួកគេ បន្ទាប់ពីអេលីបានស្លាប់ទៅ។ សាំយូអែលបានធ្វើជាពួកចៅហ្វាយចុងក្រោយបង្អស់ ដែលព្រះប្រទានដល់សាសន៍អ៊ីស្រាអែល។ បណ្តាជនក៏បានស្តាប់តាមសាំយូអែល។ ព្រះបានប្រើព្រះហស្តដ៏ខ្លាំងពូកែរបស់ទ្រង់ ប្រឆាំងទាស់នឹងពួកភីលីស្ទីន ដរាបណាសាំយូអែលមានជីវិតរស់នៅ។ ពួកភីលីស្ទីនមិន ហ៊ានវាយប្រហារពួកគេទៀតទេ។

ពេលសាំយូអែលមានវ័យចាស់ណាស់ហើយ ពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល បាននាំគ្នាមកជួបលោកសាំយូអែល ដើម្បីទាមទារឱ្យគាត់តាំងឱ្យមានស្តេច១អង្គ សម្រាប់នឹងគ្រប់គ្រងលើពួកគេ។ ពាក្យទាមទាររបស់ពួកគេ ធ្វើឱ្យសាំយូអែលឈឺចាប់ រួចគាត់ក៏បានប្រាប់ព្រះជាម្ចាស់ការទាមទារនេះ។ ប៉ុន្តែ ព្រះបានលើកទឹកចិត្តគាត់ថា ពួកអ៊ីស្រាអែលមិនមែនបោះបង់ចោលគាត់ទេ គឺបោះបោលចោលព្រះអង្គវិញ។

បន្ទាប់មក ព្រះជាម្ចាស់បានមានបន្ទូលប្រាប់ឱ្យសាំយូអែលធ្វើតាមការទាមទាររបស់ពួកបណ្តាជនចុះ រួចព្រះទ្រង់បាននាំសាំយូអែល ទៅជួបបុរសម្នាក់ ឈ្មោះ សូល។ សូលមានកម្ពស់ខ្ពស់ និងសង្ហា។ សូលជាអ្នកដែលព្រះបានជ្រើសរើស ឱ្យធ្វើជាស្តេចដំបូងបង្អស់លើអ៊ីស្រាអែល។

Israel’s First King: Saul (1 Samuel 4 – 11; 13 – 14)

Samson’s and Israel’s old enemy, the Philistines, grew strong again. They fought against Israel and triumphed over them. In one battle, the Philistines even stole the Ark of the Covenant from the tabernacle. When Eli the priest heard this news, he fell and broke his neck.

The Philistines thought that by capturing the Ark of the Covenant that they had won power over God. But when they placed the Ark in the temple of their god Dagon, God caused the statue of Dagon to fall over and break. Then God punished the Philistines with an illness that caused tumors in their bodies. The Philistines were scared. They decided to send the Ark back to Israel. Their cows pulled a cart with the Ark on it back to Israel.

For the next 20 years the people of Israel were filled with sorrow. Samuel became their judge when Eli died. Samuel was the last of the judges God gave to the people. The people listened to Samuel. God used His powerful hand against the Philistines for as long as Samuel lived. The Philistines didn’t attack them again.

When Samuel became old, the elders of Israel came to Samuel to demand him to appoint a king to lead them. Their words hurt Samuel, and then he told God about their demand. But God encouraged him that the Israelites did not abandon Samuel, but abandoned Him.

After that, God told Samuel to agree with their demands. Finally, God led Samuel to a man named Saul. Saul was tall and handsome. Saul was who God chose to be Israel’s first king.

Links

Chapters

Video

More from YouTube