ពីដំបូងឡើយ សូលបានបង្ហាញថា ទ្រង់ជាស្តេចដ៏ល្អ និងជាមេដឹកនាំដ៏រឹងមាំម្នាក់។ ទ្រង់បានសង្គ្រោះប្រជាជន ចេញពីពួកអាំម៉ូនដែលជាខ្មាំងសត្រូវរបស់ពួកគេ។ សូល មានអំណាចខ្លាំងក្លានៅក្នុងស្រុកអ៊ីស្រាអែល។ ព្រះជាម្ចាស់បានតម្រង់ទិសដៅឱ្យសូលធ្វើកិច្ចការគ្រប់យ៉ាង តាមរយៈ សាំយូអែល។ ប៉ុន្ដែ សូលបានចាប់ផ្ដើមចង់ធ្វើតាមរបៀបរបស់ ខ្លួនកាន់តែច្រើនឡើងៗ។ ទ្រង់មិនបានគោរពតាមបញ្ញត្ដិរបស់ ព្រះនៅពេលទៅធ្វើសង្គ្រាមទេ។ ទ្រង់ក៏មិនបានស្តាប់បង្គាប់ព្រះបន្ទូលណែនាំផ្សេងទៀត ដែលព្រះបានប្រទានទ្រង់ដែរ។
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា ទ្រង់ស្តាយណាស់ ដែលបានតាំងសូលឡើងឱ្យធ្វើជាស្តេច។ ដូច្នេះ សាំយូអែលបានប្រាប់សូលថា ដោយសារទ្រង់មិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ នោះកូនៗរបស់ទ្រង់នឹងមិនបានឡើងស្នងរាជ្យធ្វើជាស្តេចបន្ទាប់ពីទ្រង់ឡើយផ្ទុយទៅវិញ ព្រះនឹងរកស្តេចថ្មីឱ្យមកដឹកនាំអ៊ីស្រាអែល ដែលស្តេចថ្មីនោះនឹងស្តាប់បង្គាប់ទ្រង់ និងធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ទៀតផង។
មួយរយៈក្រោយមក ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់សាំយូអែលទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងជ្រើសតាំងដាវីឌជាកូនអ៊ីសាយឱ្យធ្វើជាស្តេច ហើយសាំយូអែលក៏បានទៅភូមិបេថ្លេហិម និងបានចាក់ប្រេងតាំងដាវីឌតាមការបង្គាប់របស់ព្រះ។
មេទ័ពម្នាក់របស់ពួកភីលីស្ទីន គឺជាបុរសមាឌធំម្នាក់ ឈ្មោះ កូលីយ៉ាត ដែលមានកម្ពស់ ២.៧៥ម៉ែត្រ។ វាតែងតែឈរស្រែកហៅកងទ័ពអ៊ីស្រាអែលឱ្យចេញមកប្រកួត១ទល់១ជាមួយនឹងវា។ នៅពេលដែលស្តេចសូល និងទាហានរបស់ទ្រង់បានឮពាក្យរបស់កូលីយ៉ាត ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង។
ថ្ងៃមួយ ដាវីឌបានចូលទៅក្នុងជំរំទ័ព ដើម្បីទៅសួរសុខទុក្ខបងៗរបស់គាត់ ដែលជាទាហានរបស់ស្តេចសូល។ ពេលដាវីឌកំពុងតែនិយាយជាមួយពួកបងៗរបស់គាត់ កូលីយ៉ាតបានដើរចេញមកប្រកាស ជាពាក្យដដែលទៀត។ ដាវីឌ បានឃើញទាហានអ៊ីស្រាអែលទាំងអស់ខ្លាចកូលីយ៉ាតយ៉ាងខ្លាំង ក៏ឡើងទៅគាល់ស្តេចសូលទៅប្រយុទ្ធជាមួយវា។
បន្ទាប់ពីបានទទួលភ្លើងខៀវពីស្តេចសូលវិញហើយ ដាវីឌបានដើរទៅរកជ្រោះតូចមួយទៅជ្រើសរើសយកថ្មរលោងប្រាំដុំចេញពីជ្រោះនោះ ដាក់ក្នុងថង់យាមរបស់គាត់ រួចហើយកាន់ខ្សែដង្ហក់នៅដៃរត់យ៉ាងលឿន រួចលូកដៃចូលទៅក្នុងថង់យាម យកថ្ម១ដុំ ដាក់ក្នុងខ្សែដង្ហក់ គ្រវីសំដៅរកកូលីយ៉ាត។ ដុំថ្មនោះបានហើរទៅបុកលិចក្នុងថ្ងាសរបស់កូលីយ៉ាត ហើយវាដួលផ្កាប់មុខនៅនឹងដីទៅ។ ដាវីឌក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ ព្រមទាំងកាត់ក្បាលវាចេញ។
David Defeated Powerful Giant (1 Samuel 15 – 17)
At first, Saul proved to be a good king and strong leader. He rescued the people from their enemies, the Ammonites. Saul grew strong and powerful in Israel. God directed all that Saul did through Samuel. But Saul began to want his own way more and more. He disobeyed God’s commands about when to go into battle. He disobeyed other instructions God gave him.
God spoke to Samuel that He is sorry that He has made Saul king. So Samuel told Saul, “Because you have disobeyed God, your sons will not be kings after you. Instead, God will find a new king for Israel who will obey Him and follow His laws.
After a time, God told Samuel to go to Bethlehem to anoint and choose David, Jesse's youngest son to be king. Samuel went to Bethlehem and anointed David under God's guidance.
The leader of the Philistines was a man named Goliath. Goliath stood over nine feet tall. He always stood and called out to the armies of Israel to fight him one-on-one. When King Saul and his men heard Goliath’s words, they were terrified.
Then one day David came into the camp to visit his brothers who were soldiers in the army. As David was talking with his brothers, Goliath stepped forward and shouted out his daily dare. David saw how afraid all of the Israelite soldiers were of Goliath he then went up to ask King Saul's approval to challenge Goliath.
After receiving the green light from King Saul, David then walked to a small brook to choose five smooth stones and put them in his pouch. With his sling in his hand, he ran quickly by reaching into his pouch and put a stone in his sling, and hurled it at the giant. The stone struck Goliath in the forehead and sank into it. The giant fell face down on the ground. Then David ran over to Goliath. He took Goliath’s sword out of its sheath and cut off Goliath’s head with it.